កិច្ចតែងការបង្រៀន អប់រំកាយ និងកីឡា
ថ្នាក់ទី៤
មុខវិជ្ជារង ៖ បាល់ទាត់
មេរៀនទី៤ ៖ ម៉ោងទី៩ ចលនាជាមួយបាល់ ការប្រកួត
បង្រៀនដោយ ៖ លោកគ្រូ ឈាន ប៊ុនថាត់
សម្ភារៈបង្រៀន ៖ ក្រណាត់ពណ៌ កោណ កញ្ចែ ក្រូណូម៉ែត្រ ខ្សែ បាល់។
១-វត្ថុបំណង ៖
ចេះធ្វើចលនាផ្លាស់ទីរកកន្លែងទំនេរ និងសហការ។
២-ការវាយតម្លៃ ៖
ជំនាញ ៖
-សិស្សលេងដោយមើលពីចលនាក្រុមគូប្រកួត
-សិស្សលេងដោយបានប្រើកន្លែងទំនេរបានយ៉ាងពូកែទៅ
តាមទីតាំងនីមួយៗ
-សិស្សលេងដោយផ្អែកលើមូលដ្ឋានយុទ្ធសាស្ត្រ
សហការ ៖
-សិស្សចូលរួមលេងដោយរក្សាលក្ខខណ្ឌនិងការប្តូរទីតាំងតួនាទី
-សិស្សសហការជាមួយមិត្តភក្តិ
និងជួយគ្នាក្នុងករណីចាំបាច់
-សិស្សសរសើរការលេងបានល្អ
៣-សំនូមពរ ៖
-ចំពោះគ្រូ ៖ យល់ខ្លឹមសារមេរៀនបានច្បាស់លាស់ មានសៀវភៅគ្រូ មានសម្ភារ ឧបទេស។
-ចំពោះសិស្ស ៖
ចូលរួមក្នុងការអនុវត្តនិងមានសំលៀកបំពាក់អប់រំកាយ។
៤-ដំណើរការបង្រៀន ៖ (រយៈ ពេល៤០នាទី)
|
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
|
-គ្រូឱ្យសិស្សឈរ៤ជួរបណ្តោយ បែរខ្នងទៅរកព្រះ
អាទិត្យ ព្រមទាំងអនុវត្ត ឆ្វេងបែរ
ស្តាំបែរ។
-គ្រូឱ្យសិស្សរាប់សមាជិកក្នុងក្រុមនីមួយៗ។
-មើលទឹកមុខសិស្សនិងសួពីសុខភាព។
|
ជំហានទី១(៥នាទី)
-តម្រង់ជួរ
-ស្រង់វត្តមាន
-ពិនិត្យសុខភាព
|
-សិស្សតម្រង់ជួរ
-សិស្សរាប់លេខ
-សិស្សឆ្លើយ
|
|
·ថ្ងៃមុនប្អូនៗរៀនអំពីមេរៀនអ្វី?
·គ្រូប្រាប់ឈ្មោះលំហាត់កំដៅសាច់ដុំត្រូវរៀនថ្ងៃនេះ។
-គ្រូពន្យល់ពីលក្ខខណ្ឌនិងបង្ហាញរបៀបលេង។
-គ្រូឱ្យសិស្សឈរ៤ជួរបណ្តោយ។
-គ្រូឱ្យសិស្សពិភាក្សាគ្នារកវិធីសាស្រ្តក្នុងការលេង។
-តំណាងសិស្ស៤នាក់សាកល្បងឱ្យសិស្ស
ផ្សេងទៀត
មើល។
-គ្រូឱ្យសិស្សក្រុមទី១ជាក្រុមបណ្តើរបាល់និងក្រុមទី២
ជាក្រុមរំខាន
បន្ទាប់មកប្តូរក្រុមគ្នាពីក្រុមបណ្តើរបាល់
ទៅក្រុមរំខាន ពីក្រុមរំខានទៅក្រុមបណ្តើរបាល់ ប្រើ
រយៈពេល៥នាទី។
-គ្រូឱ្យសិស្សក្រុមទី៣ជាក្រុមបណ្តើរបាល់និងក្រុមទី៤
ជាក្រុមរំខាន
បន្ទាប់មកប្តូរក្រុមគ្នាពីក្រុមបណ្តើរបាល់
ទៅក្រុមរំខាន ពីក្រុមរំខានទៅក្រុមបណ្តើរបាល់ ប្រើ
រយៈពេល៥នាទី។
-គ្រូបញ្ឈប់សកម្មភាពសិស្សណែនាំនូវចំណុចខ្វះខាត
របស់សិស្ស។
|
ជំហានទី២(១០នាទី)
កំដៅសាច់ដុំ
·រំលឹកមេរៀនចាស់
មេរៀនថ្មី
·បណ្តើរបាល់ក្នុងដែន
កំណត់
|
-សិស្សឆ្លើយ
-សិស្សស្តាប់
-សិស្សស្តាប់
-សិស្សឈរ៤ជួរបណ្តោយ។
-សិស្សពិភាក្សាគ្នា។
-សិស្សអនុវត្ត សិស្សផ្សេង
ទៀតសង្កេត។
-សិស្សអនុវត្តតាមលំដាប់
លំដោយ។
-សិស្សអនុវត្តតាមលំដាប់
លំដោយ។
-សិស្សផ្អាកសកម្មភាពនិង
ស្តាប់ការណែនាំ។
|
|
·គ្រូឱ្យសិស្សឈរជា៤ជួរបណ្តោយ។
-គ្រូពន្យល់ និងបង្ហាញពីរបៀបលេង។
-គ្រូចាត់តាំងក្រុមអបអរសាទរនិងក្រុមអាជ្ញាកណ្តាល។
-គ្រូឱ្យសិស្សពិភាក្សាគ្នា ពីរបៀបអនុវត្ត។
-គ្រូឱ្យសិស្សសាកល្បង
សិស្សផ្សេងទៀតមើល។
-ដំណើរការល្បែង ឱ្យក្រុមក ប្រកួត ក្រុមខ
ក្រុមគ ប្រកួត ក្រុមឃ
បន្ទាប់មក ក្រុមឈ្នះ ប្រកួត
ក្រុមឈ្នះ
ក្រុមចាញ់ ប្រកួត ក្រុមចាញ់
ព្រមទាំងឱ្យផ្លាស់ប្តូរសមាជិកក្រុម។
-គ្រូបញ្ឈប់សកម្មភាពសិស្សនៅពេលដែលពួកគេអនុវត្តមិនបានត្រឹមត្រូវ
។
|
ជំហានទី៣(១៥ នាទី)
ល្បែងចម្បង
·ល្បែងបាល់ទាត់ខ្សែ
៦នាក់ទល់៦នាក់
|
-សិស្សចូលជួរ
-សិស្សស្តាប់
-សិស្សធ្វើការទៅតាមភារកិច្ច
តាមការចាត់តាំងរបស់គ្រូ។
-សិស្សផ្លាស់ប្តូរយោបល់គ្នា
ទៅវិញទៅមក។
-សិស្សសាកល្បង
-សិស្សប្រកួតគ្នាតាមលំដាប់
លំដោយ។
-សិស្សផ្អាកសកម្មភាពនិង
ស្តាប់ការណែនាំ។
|
|
·គ្រូប្រកាសលទ្ធផលក្រុម ដែលទទួលបានជ័យជំនះ។
-គ្រូលើកទឹកចិត្តដល់សិស្ស ជាលក្ខណៈបុគ្គលនិង
ក្រុម ដែលអនុវត្តបានល្អជាងគេ។
-គ្រូលើកទឹកចិត្តដល់សិស្សដែលអនុវត្តមិនបានល្អ។
-គ្រូឱ្យតំណាងសិស្សម្នាក់ឡើងបញ្ចេញមតិ លើការ
អនុវត្តរបស់ខ្លួន និងក្រុមខ្លួនកន្លងមក។
-តើលំហាត់កំដៅសាច់ដុំឈ្មោះអ្វី?
-តើល្បែងចម្បងឈ្មោះអ្វី?
-គ្រូបំផុសសំណួរដល់សិស្ស បើពួកគេឆ្លើយមិនទាន់
បានល្អ។
-គ្រូពន្យល់បន្ថែមនៅចំណុចខ្វះខាតរបស់សិស្ស។
·គ្រូប្រាប់ឈ្មោះមេរៀន
លំហាត់កំដៅសាច់ដុំ និង
ល្បែងចម្បង ដែលត្រូវរៀននៅថ្ងៃបន្ទាប់។
|
ជំហានទី៤(៥នាទី)
·រំលឹកមេរៀនឡើងវិញ
·ស្វែងយល់មេរៀនបន្ទាប់
|
-សិស្សទទួលស្គាល់ និងអប
អរសារទរ។
-សិស្សសប្បាយរីករាយ និង
អបអរសារទរ។
-សិស្សទទួលស្គាល់ និងចូល
រួមដោយការពេញចិត្ត។
-សិស្សបញ្ចេញមតិផ្ទាល់ខ្លួន
លើការអនុវត្ត។
-សិស្សឆ្លើយ
-សិស្សឆ្លើយ
-សិស្សរិះរកគំនិត ឆ្លើយតាម
ការសាកសួររបស់គ្រូ។
-សិស្សស្តាប់
-សិស្សស្តាប់
|
|
·គ្រូឱ្យសិស្សច្រៀងនិងធ្វើកាយវិការតាមបទចម្រៀង។
-គ្រូឱ្យសិស្សប្រមូលសម្ភារៈទុកដាក់កន្លែងដើមនិងសំអាតខ្លួនប្រាណ។
|
ជំហានទី៥(៥នាទី)
·បន្ធូរសាច់ដុំ
|
-សិស្សច្រៀងនិងអនុវត្ត។
-សិស្សយកសម្ភារៈ ដាក់កន្លែង
ដើម និងសំអាត ខ្លួនប្រាណ។
|
បានឃើញ និង ឯកភាព ស្រែរាជ ថ្ងៃទី
ខែ ឆ្នាំ ២០១៦
នាយកសាលា គ្រូបន្ទុកថ្នាក់
No comments:
Post a Comment