កិច្ចតែងការបង្រៀន
អប់រំកាយ និងកីឡា
ថ្នាក់ទី ៤
មុខវិជ្ជារង បាល់ទះ
មេរៀនទី២ ម៉ោងទី ២ ចលនាជាមួយបាល់ ដំណាក់កាលទី ១
បង្រៀនដោយ ឈាន ប៊ុនថាត់
សម្ភារៈបង្រៀន បាល់
កញ្ចែ អាវពណ៌ ខ្សែ។
១-វត្ថុបំណង ៖ចេះវាយសេវា ទទួល និងបោះបាល់ ។
២-វាយតម្លៃ ៖
ឥរិយាបថ
:
-សិស្សខំប្រឹងសិក្សាជំនាញថ្មីក៏ដូចជាការអនុវត្តប្រកបដោយភាពវិជ្ជមាន
-សិស្សអាចមើលឃើញនូវការធ្វើចលនាដែលបានគិតពីសុវត្ថិភាព
-សិស្សរក្សាឥរិយាបថយុត្តិធម៌ចំពោះលទ្ធផលនៃការប្រកួត
ចំណេះដឹង :
-សិស្សយល់ពីលក្ខខណ្ឌ
និង របៀបលេងល្បែង
-សិស្សយល់ពីវិធីសាស្រ្តប្រយុទ្ធ
និង ការពារផ្អែកលើមូលដ្ឋានគ្រឹះ
៣-សំណូមពរ ៖
-ចំពោះគ្រូ
: យល់ខ្លឹមសារមេរៀនឱ្យបានច្បាស់
មានសៀវភៅគ្រូ និងសម្ភារៈឧបទេស។
-ចំពោះសិស្ស
: ចូលរួមក្នុងការអនុវត្ត
និងមានសំលៀកបំពាក់អប់រំកាយ។
៤-ដំណើរការបង្រៀន ៖(រយៈពេល៤០នាទី)
|
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
|
-ឱ្យសិស្សឈរ៤ជួរបណ្តោយបែរខ្នងទៅរកព្រះ
អាទិត្យ។
-ឱ្យសិស្សរាប់លេខដើម្បីដឹងពីចំនួនសិស្ស
-មើលទឹកមុខសិស្ស និងសួរពីសុខភាព
|
ជំហានទី
១(៥នាទី)
-តម្រង់ជួរ
-ស្រង់វត្តមាន
-ពិនិត្យសុខភាព
|
-អនុវត្តតាមការណែនាំ
របស់គ្រូ
-សិស្សរាប់លេខ
-សិស្សឆ្លើយ
|
|
-សួរឡើងវិញនៅឈ្មោះមេរៀនដែលបានរៀនរួច
ហើយ។
-ប្រាប់ឈ្មោះលំហាត់កំដៅសាច់ដុំ
និង ល្បែង
ចម្បង។
-បែងចែកសិស្សជាក្រុមតាមចំនួនជាក់ស្តែង
ដោយឈរទល់មុខគ្នាចម្ងាយ ២ឬ៤ ម៉ែត្រ។
-ពន្យល់បង្ហាញពីរបៀបលេង។
-ឱ្យសិស្សពិភាក្សាគ្នា
រកវិធីសាស្រ្តក្នុងការលេង។
-ឱ្យសិស្សតាមក្រុមអនុវត្តបញ្ជូលបាល់ផ្ទាល់
ខាងលើដោយដៃ
នៅខាងលើក្បាលខាងមុខថ្ងាសចម្ងាយ១៥សង់ទីម៉ែត្របញ្ជួន
បាល់ទៅវិញទៅមកបន្ទាប់ពីបញ្ជួនបាល់រួចទៅឈរក្រោយជួរ
អ្នកទី២អនុវត្ត ដូចអ្នកទី១
ធ្វើរបៀបនេះរហូតអស់សមាជិក។
-បញ្ឈប់សកម្មភាពសិស្សក្នុងករណីសិស្សអនុវត្តមិនបានត្រឹម
ត្រូវ និងណែនាំនៅចំណុចខ្វះខាត។
|
ជំហានទី
២(១០នាទី)
កំដៅសាច់ដុំ
-រំលឹកមេរៀនចាស់
-មេរៀនថ្មី
-បញ្ជួនបាល់ផ្ទាល់
|
-សិស្សឆ្លើយ
-សិស្សស្តាប់
-សិស្សធ្វើតាមការ
ណែនាំ របស់គ្រូ
-សិស្សស្តាប់
-សិស្សពិភាក្សា
-សិស្សអនុវត្តបញ្ជួនបាល់
-សិស្សផ្អាកសកម្មភាពនិងស្តាប់តាមការណែនាំ
|
|
-រៀបចំទីលាន
-ឱ្យសិស្សឈរជា៤ជួរបណ្តោយ។
-ពន្យល់ណែនាំសិស្សពីរបៀបលេងល្បែងបោះ
បាល់ថ្ងៃនេះ។
-ឱ្យសិស្សពិភាក្សាគ្នារកយុទ្ធសាស្រ្ត
និងវិធីសា-
ស្ត្រក្នុងការលេង។
-ឱ្យសិស្សចាប់ផ្តើមអនុវត្តដោយប៉ាវរកអ្នកឈ្នះ
ដើម្បីចេញសេវា។
-ឱ្យសិស្សលេងល្បែងបោះបាល់
ដោយវាយឆ្លងទីលានគូប្រកួត ដោយក្រុមនីមួយៗប៉ះបាល់បានបីដងមិនឱ្យធ្លាក់ដល់ដី
ប៉ុន្តែល្បែងនេះអនុញ្ញាតឱ្យបាល់ធ្លាក់ដល់ដីមួយដង។
-ឱ្យសិស្ស
២ឬ៣នាទីក្រោយប្តូរសមាជិកក្រុម
ដែលមិនទាន់លេងឱ្យចូលលេង។
-បញ្ឈប់សកម្មភាពនៃការលេងក្នុងករណីសិស្ស
អនុវត្តមិនបានត្រឹមត្រូវ និងណែនាំនៅចំណុច
ខ្វះខាត។
-ឱ្យសិស្សកត់ត្រាលទ្ធផលនិងបូកសរុបលទ្ធផល
ដែលគេទទួលបាន។
-សរសើរលើកទឹកចិត្តជាបុគ្គលឬក្រុម
-ឱ្យតំណាងក្រុមសិស្សឡើងបញ្ចេញមតិ
|
ជំហានទី
៣(១៥នាទី)
ល្បែងចម្បង
ល្បែងបោះបាល់
(៥នាក់
ទល់៥នាក់)
(ដំណាក់កាលទី
១)
|
-រៀបចំទីលាន
-ឈរតាមការណែនាំ
-សិស្សស្តាប់
-សិស្សពិភាក្សា
-អនុវត្ត
-អនុវត្តលេងល្បែង
-ប្តូរសមាជិក
-ផ្អាកសកម្មភាព និងធ្វើតាម
ការណែនាំ
-ទទួលស្គាល់ និងអបអរ
សាទរ
-អបអរសាទរ
-បញ្ចេញមតិផ្ទាល់ខ្លួន
|
|
-សួរឡើងវិញនៅខ្លឹមសារមេរៀន
ដែលបានរៀន
រួចហើយ។
-ពន្យល់បន្ថែមនៅចំណុចខ្វះខាត
របស់សិស្ស។
-ប្រាប់ឈ្មោះមេរៀន
ដែលត្រូវរៀននៅម៉ោង
បន្ទាប់។
|
ជំហានទី
៤(៥នាទី)
-រំលឹកមេរៀនឡើងវិញ
|
-សិស្សឆ្លើយ
-សិស្សស្តាប់
-សិស្សស្តាប់
|
|
-ឱ្យសិស្សឈរឃា្លតគ្នា
ដើម្បីធ្វើចលនាបន្ធូរ
សាច់ដុំ។
-ឱ្យសិស្សប្រមូលសម្ភារៈនិងធ្វើអនាម័យ។
|
ជំហានទី
៥(៥នាទី)
-បន្ធូរសាច់ដុំ
|
-អនុវត្ត និងធ្វើតាមការ
ណែនាំ
-យកសម្ភារ ដាក់កន្លែងដើម
និងធ្វើអនាម័យ
|
No comments:
Post a Comment