កិច្ចតែងការបង្រៀន អប់រំកាយ និងកីឡា
ថ្នាក់ទី៤
មុខវិជ្ជារង ៖ បាល់ទាត់
មេរៀនទី២ ៖ ម៉ោងទី៣ ចលនាគ្មានបាល់ និងចលនាជាមួយបាល់
ដំណាក់កាលទី១
ទីកន្លែង ៖ សាលាបឋមសិក្សា
ស្រែរាជ
បង្រៀនដោយ ៖ លោកគ្រូ ឈាន
ប៊ុនថាត់
សម្ភារបង្រៀន ៖ បាល់ សំណាញ់ កោណ កញ្ចែ ក្រូណូម៉ែត្រ បង្គោលទី។
១-វត្ថុបំណង ៖ ចេះគ្រប់គ្រង់បាល់ បណ្តើរ បញ្ជូន
។
២-ការវាយតម្លៃ ៖
ឥរិយាបថ ៖
-សិស្សចូលរួមលេងល្បែងប្រកបដោយភាពវិជ្ជមាន
-សិស្សចូលរួមលេងល្បែងយ៉ាងសប្បាយរីករាយដោយយកចិត្តទុកដាក់លើសុវត្ថិភាព
ចំណេះដឹង៖
-សិស្សយល់ពីលក្ខខណ្ឌ និងរបៀបលេងល្បែងបាល់ទាត់មានទី២
-សិស្សយល់ពីវិធីលេងល្បែងបាល់ទាត់មានទី២
-សស្សវាយតម្លៃដោយធ្វើការពិភាក្សាលើជំនាញរបស់ខ្លួនឯង និងមិត្តភក្តិ
៣-សំនូមពរ ៖
-ចំពោះគ្រូ ៖ យល់ខ្លឹមសារមេរៀនបានច្បាស់លាស់ មានសៀវភៅគ្រូ មានសម្ភារ ឧបទេស។
-ចំពោះសិស្ស ៖ ចូលរួមក្នុងការអនុវត្តនិងមានសំលៀកបំពាក់អប់រំកាយ។
៤-ដំណើរការបង្រៀន ៖ (រយៈ ពេល៤០នាទី)
|
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
|
-ឱ្យសិស្សឈរ៤ជួរបណ្តោយបែរខ្នងទៅព្រះអាទិត្យ។
-ឱ្យសិស្សរាប់លេខពីមុខទៅក្រោយ
ពីស្តាំទៅឆ្វេង
-មើលទឹកមុខសិស្សនិងសួពីសុខភាព
|
ជំហានទី១(៥នាទី)
-តម្រង់ជួរ
-ស្រង់វត្តមាន
-ពិនិត្យសុខភាព
|
-អនុវត្តតាមការណែនាំរបស់គ្រូ
-សិស្សរាប់លេខ
-សិស្សឆ្លើយ
|
|
·តើថ្ងៃមុនប្អូនរៀនមេរៀនអ្វី?
·ប្រាប់ឈ្មោះលំហាត់កំដៅសាច់ដុំ
-ចែកសិស្សជាក្រុមដែល១ក្រុមមានសមាជិក៦នាក់ ឈរជា៤ជួរបណ្តោយ។
-ពន្យល់និងបង្ហាញពីរបៀបលេង។
-សិស្សពិភាក្សាគ្នារកវិធីសាស្រ្តក្នុងការលេង។
-ឱ្យសិស្សគំរូ៤នាក់សាកល្បងបណ្តើរបាល់គេច
កោណ។
-ឱ្យសិស្សអនុវត្ត២ក្រុមម្តងៗដោយប្តូរវិលសមាជិកក្រុម។
-បញ្ឈប់សកម្មភាពសិស្ស ក្នុងករណីសិស្សអនុវត្ត
មិនបានត្រឹមត្រូវនិងណែនាំនៅចំណុចខ្វះខាតរបស់
ពួកគេ។
|
ជំហានទី២(១០នាទី)
កំដៅសាច់ដុំ
·រំលឹកមេរៀនចាស់
មេរៀនថ្មី
·បណ្តើរបាល់គេច
|
-សិស្សឆ្លើយ
-សិស្សស្តាប់
-សិស្សឈរ៤ជួរបណ្តោយ
-សិស្សស្តាប់
-សិស្សពិភាក្សាគ្នា
-សិស្សសាកល្បង
សិស្សផ្សេងទៀតសង្កេតមើល។
-សិស្សអនុវត្ត
-សិស្សផ្អាកសកម្មភាពនិងស្តាប់
តាមការណែនាំរបស់គ្រូ។
|
|
·ចែកសិស្សជា៤ក្រុមឈរជា៤ជួរបណ្តោយ។
-ពន្យល់ បង្ហាញពីរបៀបលេង។
-ចាត់តាំងអាជ្ញាកណ្តាល
ដាក់ពិន្ទុ និងក្រុមអប
អរសាទរ។
-ឱ្យសិស្សពិភាក្សាគ្នាពីរបៀបអនុវត្តនិងរកយុទ្ធសាស្រ្ត
ក្នុងការលេង។
-ឱ្យសិស្ស ១ក្រុមសាកល្បង ក្រុមផ្សេងទៀត
មើលសកម្មភាព។
-លើកទី១ ក្រុមក ប្រកួតក្រុមគរយៈពេល៣នាទី
និងប្តូរសមាជិកក្រុម។
-លើកទី២ក្រុមខ ប្រកួតក្រុមឃរយៈពេល៣នាទី
និងប្តូរសមាជិកក្រុម។
-លើកទី៣ក្រុមឈ្នះ ប្រកួតក្រុមឈ្នះរយៈពេល៣នាទី
និងប្តូរសមាជិកក្រុម។
-លើកទី៤ក្រុមចាញ់ ប្រកួតក្រុមចាញ់រយៈពេល៣
នាទីនិងប្តូរសមាជិកក្រុម។
-បញ្ឈប់សកម្មភាពសិស្ស ក្នុងករណីសិស្ស
អនុវត្តមិនបានត្រឹមត្រូវ និងណែនាំនៅចំណុច
ខ្វះខាត របស់ពួកគេ។
|
ជំហានទី៣(១៥នាទី)
ល្បែងចម្បង
·ល្បែងបាល់ទាត់ទី២
|
-សិស្សអនុវត្ត
-សិស្សស្តាប់
-សិស្សធ្វើការទៅតាមភារកិច្ច
តាមការចាត់តាំងរបស់គ្រូ។
-សិស្សផ្លាស់ប្តូរយោបល់គ្នា
ទៅវិញទៅមក។
-ក្រុមសិស្សគំរូសាកល្បងសិស្ស
ផ្សេងទៀតសង្កេត។
-សិស្សអនុវត្តតាមលំដាប់
លំដោយតាមការរៀបចំ
របស់គ្រូ។
-សិស្សផ្អាកសកម្មភាព និង
ស្តាប់ការណែនាំ។
|
|
·ប្រកាសលទ្ធផលក្រុម ដែលទទួលបានជ័យជំនះ។
-លើកទឹកចិត្តដល់សិស្ស ជាលក្ខណៈបុគ្គលនិង
ក្រុម ដែលអនុវត្តបានល្អជាងគេ។
-លើកទឹកចិត្តដល់សិស្ស ដែលអនុវត្តមិនបាន
ល្អ។
-តំណាងសិស្សម្នាក់ឡើងបញ្ចេញមតិ លើការ
អនុវត្តរបស់ខ្លួន និងក្រុមខ្លួនកន្លងមក។
-តើលំហាត់កំដៅសាច់ដុំឈ្មោះអ្វី?
-តើល្បែងចម្បងឈ្មោះអ្វី?
-ពន្យល់បន្ថែមនៅចំណុចខ្វះខាតរបស់សិស្ស
·ប្រាប់ឈ្មោះមេរៀនដែលត្រូវរៀននៅថ្ងៃបន្ទាប់
|
ជំហានទី៤(៥នាទី)
·រំលឹកមេរៀនឡើងវិញ
·ស្វែងយល់មេរៀនបន្ទាប់
|
-សិស្សទទួលស្គាល់ និងអប
អរសារទរ។
-សិស្សសប្បាយរីករាយ និង
អបអរសារទរ។
-សិស្សទទួលស្គាល់ និងចូល
រួមដោយការពេញចិត្ត។
-សិស្សបញ្ចេញមតិផ្ទាល់ខ្លួន
លើការអនុវត្ត។
-សិស្សឆ្លើយ
សិស្សឆ្លើយ
-សិស្សស្តាប់
-សិស្សស្តាប់
|
|
·សិស្សឈរឃ្លាតគ្នា១ម៉ែត្រធ្វើចលនាទាញសរសៃ។
-ឱ្យសិស្សប្រមូលសម្ភារនិងធ្វើអនាម័យ។
|
ជំហានទី៥(៥នាទី)
·បន្ធូរសាច់ដុំ
|
-សិស្សធ្វើចលនាទាញសរសៃ
-សិស្សយកសម្ភារទុកដាក់កន្លែង
ដើមនិងសំអាតខ្លួនប្រាណ
|
បានឃើញ និង ឯកភាព ធ្វើនៅ……….. ថ្ងៃទី
ខែ ២០១៦
នាយកសាលា គ្រូបន្ទុកថ្នាក់