Monday, January 9, 2017

កិច្ចតែងការ បាល់ទាត់ មេរៀនទី៤ម៉ោងទី៩ ចលនាជាមួយបាល់



     កិច្ចតែងការបង្រៀន​ អប់រំកាយ និងកីឡា
   ថ្នាក់ទី៤
មុខវិជ្ជារង          បាល់ទាត់
មេរៀនទី         ម៉ោងទី   ចលនាជាមួយបាល់    ការប្រកួត
បង្រៀនដោយ              លោកគ្រូ  ឈាន ប៊ុនថាត់
សម្ភារៈបង្រៀន             ក្រណាត់ពណ៌ ​កោណ កញ្ចែ ក្រូណូម៉ែត្រ ខ្សែ បាល់
-វត្ថុបំណង                        ចេះធ្វើចលនាផ្លាស់ទីរកកន្លែងទំនេរ និងសហការ។
-ការវាយតម្លៃ   
ជំនាញ   
-សិស្សលេងដោយមើលពីចលនាក្រុមគូប្រកួត
-សិស្សលេងដោយបានប្រើកន្លែងទំនេរបានយ៉ាងពូកែទៅ តាមទីតាំងនីមួយៗ
-សិស្សលេងដោយផ្អែកលើមូលដ្ឋានយុទ្ធសាស្ត្រ        
សហការ 
-សិស្សចូលរួមលេងដោយរក្សាលក្ខខណ្ឌនិងការប្តូរទីតាំងតួនាទី
-សិស្សសហការជាមួយមិត្តភក្តិ និងជួយគ្នាក្នុងករណីចាំបាច់
-សិស្សសរសើរការលេងបានល្អ
-សំនូមពរ   
-ចំពោះគ្រូ        យល់ខ្លឹមសារមេរៀនបានច្បាស់លាស់  មានសៀវភៅគ្រូ  មានសម្ភារ ឧបទេស។
          -ចំពោះសិស្ស   ចូលរួមក្នុងការអនុវត្តនិងមានសំលៀកបំពាក់អប់រំកាយ។
-ដំណើរការបង្រៀន    (រយៈ ពេល៤០នាទី)
សកម្មភាពគ្រូ
      ខ្លឹមសារមេរៀន
       ​​សកម្មភាពសិស្ស

-គ្រូឱ្យសិស្សឈរ៤ជួរបណ្តោយ បែរខ្នទៅរកព្រះ
 អាទិត្យ ព្រមទាំងអនុវត្ត ឆ្វេងបែរ ស្តាំបែរ។
-គ្រូឱ្យសិស្សរាប់សមាជិកក្នុងក្រុមនីមួយៗ។
-មើលទឹកមុខសិស្សនិងសួពីសុខភាព
ជំហានទី១(៥នាទី)
-តម្រង់ជួរ

-ស្រង់វត្តមាន
-ពិនិត្យសុខភាព

-សិស្សតម្រង់ជួរ
-សិស្សរាប់លេខ    
-សិស្សឆ្លើយ


·ថ្ងៃមុនប្អូនៗរៀនអំពីមេរៀនអ្វី?


·គ្រូប្រាប់ឈ្មោះលំហាត់កំដៅសាច់ដុំត្រូវរៀនថ្ងៃនេះ។
-គ្រូពន្យល់ពីលក្ខខណ្ឌនិងបង្ហាញរបៀបលេង
-គ្រូឱ្យសិស្សឈរ៤ជួរបណ្តោយ
-គ្រូឱ្យសិស្សពិភាក្សាគ្នារកវិធីសាស្រ្តក្នុងការលេង
-តំណាងសិស្ស៤នាក់សាកល្បងឱ្យសិស្ស ផ្សេងទៀត
 មើល។
-គ្រូឱ្យសិស្សក្រុមទី១ជាក្រុមបណ្តើរបាល់និងក្រុមទី២
 ជាក្រុមរំខាន បន្ទាប់មកប្តូរក្រុមគ្នាពីក្រុមបណ្តើរបាល់
 ទៅក្រុមរំខាន  ពីក្រុមរំខានទៅក្រុមបណ្តើរបាល់ ប្រើ
 រយៈពេល៥នាទី។
-គ្រូឱ្យសិស្សក្រុមទី៣ជាក្រុមបណ្តើរបាល់និងក្រុមទី៤
 ជាក្រុមរំខាន បន្ទាប់មកប្តូរក្រុមគ្នាពីក្រុមបណ្តើរបាល់
 ទៅក្រុមរំខាន  ពីក្រុមរំខានទៅក្រុមបណ្តើរបាល់ ប្រើ
 រយៈពេល៥នាទី។
-គ្រូបញ្ឈប់សកម្មភាពសិស្សណែនាំនូវចំណុចខ្វះខាត 
 របស់សិស្ស។
ជំហានទី២(១០នាទី)
កំដៅសាច់ដុំ
 ·រំលឹកមេរៀនចាស់
          មេរៀនថ្មី
·បណ្តើរបាល់ក្នុងដែន 
 កំណត់





-សិស្សឆ្លើយ


-សិស្សស្តាប់
-សិស្សស្តាប់
-សិស្សឈរ៤ជួរបណ្តោយ
-សិស្សពិភាក្សាគ្នា
-សិស្សអនុវត្ត សិស្សផ្សេង
 ទៀតសង្កេត។
-សិស្សអនុវត្តតាមលំដាប់
 លំដោយ


-សិស្សអនុវត្តតាមលំដាប់
 លំដោយ


-សិស្សផ្អាកសកម្មភាពនិង
 ស្តាប់ការណែនាំ។


·គ្រូឱ្យសិស្សឈរជា៤ជួរបណ្តោយ។
-គ្រូពន្យល់ និងបង្ហាញពីរបៀបលេង
-គ្រូចាត់តាំងក្រុមអបអរសាទរនិងក្រុមអាជ្ញាកណ្តាល

-គ្រូឱ្យសិស្សពិភាក្សាគ្នា ពីរបៀបអនុវត្ត។   

-គ្រូឱ្យសិស្សសាកល្បង សិស្សផ្សេងទៀតមើល។
-ដំណើរការល្បែង  ឱ្យក្រុមក       ប្រកួត    ក្រុមខ
                            ក្រុមគ       ប្រកួត    ក្រុមឃ
 បន្ទាប់មក              ក្រុមឈ្នះ   ប្រកួត     ក្រុមឈ្នះ
                            ក្រុមចាញ់  ប្រកួត     ក្រុមចាញ់
 ព្រមទាំងឱ្យផ្លាស់ប្តូរសមាជិកក្រុម
-គ្រូបញ្ឈប់សកម្មភាពសិស្សនៅពេលដែលពួកគេអនុវត្តមិនបានត្រឹមត្រូវ ។
  ជំហានទី៣(១៥ នាទី)
ល្បែងចម្បង
·ល្បែងបាល់ទាត់ខ្សែ
៦នាក់ទល់៦នាក់



-សិស្សចូលជួរ
-សិស្សស្តាប់
-សិស្សធ្វើការទៅតាមភារកិច្ច
 តាមការចាត់តាំងរបស់គ្រូ។
-សិស្សផ្លាស់ប្តូរយោបល់គ្នា
ទៅវិញទៅមក
-សិស្សសាកល្បង
-សិស្សប្រកួតគ្នាតាមលំដាប់
 លំដោយ។



-សិស្សផ្អាកសកម្មភាពនិង
 ស្តាប់ការណែនាំ។

·គ្រូប្រកាសលទ្ធផលក្រុម ដែលទទួលបានជ័យជំនះ

-គ្រូលើកទឹកចិត្តដល់សិស្ស ជាលក្ខណៈបុគ្គលនិង
 ក្រុម ដែលអនុវត្តបានល្អជាងគេ។
-គ្រូលើកទឹកចិត្តដល់សិស្សដែលអនុវត្តមិនបានល្អ។

-គ្រូឱ្យតំណាងសិស្សម្នាក់ឡើងបញ្ចេញមតិ    លើការ
 អនុវត្តរបស់ខ្លួន  និងក្រុមខ្លួនកន្លងមក។
-តើលំហាត់កំដៅសាច់ដុំឈ្មោះអ្វី?
-តើល្បែងចម្បងឈ្មោះអ្វី?
-គ្រូបំផុសសំណួរដល់សិស្ស បើពួកគេឆ្លើយមិនទាន់
 បានល្អ។
-គ្រូពន្យល់បន្ថែមនៅចំណុចខ្វះខាតរបស់សិស្ស
·គ្រូប្រាប់ឈ្មោះមេរៀន លំហាត់កំដៅសាច់ដុំ  និង
 ល្បែងចម្បង ដែលត្រូវរៀននៅថ្ងៃបន្ទាប់
ជំហានទី៤(៥នាទី)
 ·រំលឹកមេរៀនឡើងវិញ








·ស្វែងយល់មេរៀនបន្ទាប់

-សិស្សទទួលស្គាល់  និងអប
​​​​ អរសារទរ។
-សិស្សសប្បាយរីករាយ  និង
 អបអរសារទរ
-សិស្សទទួលស្គាល់ និងចូល
  រួមដោយការពេញចិត្ត។
-សិស្សបញ្ចេញមតិផ្ទាល់ខ្លួន
 លើការអនុវត្ត
-សិស្សឆ្លើយ
-សិស្សឆ្លើយ
-សិស្សរិះរកគំនិត  ឆ្លើយតាម
 ការសាកសួររបស់គ្រូ។
-សិស្សស្តាប់
-សិស្សស្តាប់

·គ្រូឱ្យសិស្សច្រៀងនិងធ្វើកាយវិការតាមបទចម្រៀង
-គ្រូឱ្យសិស្សប្រមូលសម្ភារៈទុកដាក់កន្លែងដើមនិងសំអាតខ្លួនប្រាណ។

ជំហានទី៥(៥នាទី)
·បន្ធូរសាច់ដុំ


-សិស្សច្រៀងនិងអនុវត្ត។
-សិស្សយកសម្ភារៈ ដាក់កន្លែង
 ដើម និងសំអាត ខ្លួនប្រាណ
            បានឃើញ និង ឯកភាព                    ស្រែរាជ  ថ្ងៃទី     ខែ         ឆ្នាំ ២០១៦
             នាយកសាលា                                                              គ្រូបន្ទុកថ្នាក់


                                                                                                    

No comments:

Post a Comment