Saturday, December 31, 2016

កិច្ចតែងការបង្រៀន អប់រំកាយ និងកីឡា(មេរៀនទី២ បាល់ទាត់)ម៉ោងទី៣ ចលនាគ្មានបាល់ ដំណាក់កាលទី១



កិច្ចតែងការបង្រៀន​ អប់រំកាយ និងកីឡា
        ថ្នាក់ទី
មុខវិជ្ជារង         បាល់ទាត់
មេរៀនទី២        ម៉ោងទី  ចលនាគ្មានបាល់  និងចលនាជាមួយបាល់
ដំណាក់កាលទី១
ទីកន្លែង              សាលាបឋមសិក្សា ស្រែរាជ          
បង្រៀនដោយ             លោកគ្រូ  ឈាន ប៊ុនថាត់
សម្ភារបង្រៀន               បាល់ ​សំណាញ់ ​កោណ កញ្ចែ ក្រូណូម៉ែត្រ បង្គោលទី
-វត្ថុបំណង               ចេះគ្រប់គ្រង់បាល់ បណ្តើរ បញ្ជូន ។
-ការវាយតម្លៃ 
ឥរិយាបថ ៖
-សិស្សចូលរួមលេងល្បែងប្រកបដោយភាពវិជ្ជមាន
-សិស្សចូលរួមលេងល្បែងយ៉ាងសប្បាយរីករាយដោយយកចិត្តទុកដាក់លើសុវត្ថិភាព
ចំណេះដឹង៖
-សិស្សយល់ពីលក្ខខណ្ឌ និងរបៀបលេងល្បែងបាល់ទាត់មានទី២
-សិស្សយល់ពីវិធីលេងល្បែងបាល់ទាត់មានទី២
-សស្សវាយតម្លៃដោយធ្វើការពិភាក្សាលើជំនាញរបស់ខ្លួនឯង និងមិត្តភក្តិ
-សំនូមពរ                   
-ចំពោះគ្រូ        យល់ខ្លឹមសារមេរៀនបានច្បាស់លាស់  មានសៀវភៅគ្រូ  មានសម្ភារ ឧបទេស។
          -ចំពោះសិស្ស   ចូលរួមក្នុងការអនុវត្តនិងមានសំលៀកបំពាក់អប់រំកាយ។
-ដំណើរការបង្រៀន  (រយៈ ពេល៤០នាទី)
សកម្មភាពគ្រូ
​​ ខ្លឹមសារមេរៀន
       ​​សកម្មភាពសិស្ស

-ឱ្យសិស្សឈរ៤ជួរបណ្តោយបែរខ្នងទៅព្រះអាទិត្យ។
-ឱ្យសិស្សរាប់លេខពីមុខទៅក្រោយ ពីស្តាំទៅឆ្វេង
-មើលទឹកមុខសិស្សនិងសួពីសុខភាព
ជំហានទី១(៥នាទី)
-តម្រង់ជួរ
-ស្រង់វត្តមាន
-ពិនិត្យសុខភាព

-អនុវត្តតាមការណែនាំរបស់គ្រូ
-សិស្សរាប់លេខ
-សិស្សឆ្លើយ


·តើថ្ងៃមុនប្អូនរៀនមេរៀនអ្វី?

 ·ប្រាប់ឈ្មោះលំហាត់កំដៅសាច់ដុំ
-ចែកសិស្សជាក្រុមដែល១ក្រុមមានសមាជិក៦នាក់ ឈរជា៤ជួរបណ្តោយ។ 
 -ពន្យល់និងបង្ហាញពីរបៀបលេង។
-សិស្សពិភាក្សាគ្នារកវិធីសាស្រ្តក្នុងការលេង
-ឱ្យសិស្សគំរូ៤នាក់សាកល្បងបណ្តើរបាល់គេច
 កោណ។
 -ឱ្យសិស្សអនុវត្ត២ក្រុមម្តងៗដោយប្តូរវិលសមាជិកក្រុម។    
-បញ្ឈប់សកម្មភាពសិស្ស ក្នុងករណីសិស្សអនុវត្ត
 មិនបានត្រឹមត្រូវនិងណែនាំនៅចំណុចខ្វះខាតរបស់
 ពួកគេ។
ជំហានទី២(១០នាទី)
        កំដៅសាច់ដុំ
·រំលឹកមេរៀនចាស់
       មេរៀនថ្មី
·បណ្តើរបាល់គេច




-សិស្សឆ្លើយ

-សិស្សស្តាប់
-សិស្សឈរជួរបណ្តោយ

-សិស្សស្តាប់
-សិស្សពិភាក្សាគ្នា
-សិស្សសាកល្បង  សិស្សផ្សេងទៀតសង្កេតមើល
-សិស្សអនុវត្ត  

-សិស្សផ្អាកសកម្មភាពនិងស្តាប់
 តាមការណែនាំរបស់គ្រូ។


·ចែកសិស្សជា៤ក្រុមឈរជា៤ជួរបណ្តោយ។ 
-ពន្យល់  បង្ហាញពីរបៀបលេង
-ចាត់តាំងអាជ្ញាកណ្តាល ដាក់ពិន្ទុ និងក្រុមអប
 អរសាទរ
-ឱ្យសិស្សពិភាក្សាគ្នាពីរបៀបអនុវត្តនិងរកយុទ្ធសាស្រ្ត
 ក្នុងការលេង។
-ឱ្យសិស្ស ១ក្រុមសាកល្បង  ក្រុមផ្សេងទៀត
 មើលសកម្មភាព
-លើកទី១ ក្រុមក ប្រកួតក្រុមរយៈពេល៣នាទី
 និងប្តូរសមាជិកក្រុម។
-លើកទី២ក្រុម ប្រកួតក្រុមរយៈពេល៣នាទី
 និងប្តូរសមាជិកក្រុម។
-លើកទី៣ក្រុមឈ្នះ ប្រកួតក្រុមឈ្នះរយៈពេល៣នាទី
 និងប្តូរសមាជិកក្រុម។
-លើកទី៤ក្រុមចាញ់ ប្រកួតក្រុមចាញ់រយៈពេល៣
 នាទីនិងប្តូរសមាជិកក្រុម។
-បញ្ឈប់សកម្មភាពសិស្ស     ក្នុងករណីសិស្ស
 អនុវត្តមិនបានត្រឹមត្រូវ   និងណែនាំនៅចំណុច
 ខ្វះខាត របស់ពួកគេ។
ជំហានទី៣(១៥នាទី)
         ល្បែងចម្បង
·ល្បែងបាល់ទាត់ទី២


-សិស្សអនុវត្ត
-សិស្សស្តាប់
-សិស្សធ្វើការទៅតាមភារកិច្ច
 តាមការចាត់តាំងរបស់គ្រូ។
-សិស្សផ្លាស់ប្តូរយោបល់គ្នា
ទៅវិញទៅមក
-ក្រុមសិស្សគំរូសាកល្បងសិស្ស  
 ផ្សេងទៀតសង្កេត។
-សិស្សអនុវត្តតាមលំដាប់ 
 លំដោយតាមការរៀបចំ
 របស់គ្រូ។





-សិស្សផ្អាកសកម្មភាព   និង
 ស្តាប់ការណែនាំ។


·ប្រកាសលទ្ធផលក្រុម ដែលទទួលបានជ័យជំនះ

-លើកទឹកចិត្តដល់សិស្ស ជាលក្ខណៈបុគ្គលនិង
 ក្រុម ដែលអនុវត្តបានល្អជាងគេ។
-លើកទឹកចិត្តដល់សិស្ស    ដែលអនុវត្តមិនបាន
 ល្អ។
-តំណាងសិស្សម្នាក់ឡើងបញ្ចេញមតិ    លើការ
 អនុវត្តរបស់ខ្លួន  និងក្រុមខ្លួនកន្លងមក។
-តើលំហាត់កំដៅសាច់ដុំឈ្មោះអ្វី?
-តើល្បែងចម្បងឈ្មោះអ្វី?
-ពន្យល់បន្ថែមនៅចំណុចខ្វះខាតរបស់សិស្ស
·ប្រាប់ឈ្មោះមេរៀនដែលត្រូវរៀននៅថ្ងៃបន្ទាប់
ជំហានទី៤(៥នាទី)
·រំលឹកមេរៀនឡើងវិញ










·ស្វែងយល់មេរៀនបន្ទាប់

-សិស្សទទួលស្គាល់  និងអប
​​​​ អរសារទរ
-សិស្សសប្បាយរីករាយ  និង
 អបអរសារទរ
-សិស្សទទួលស្គាល់ និងចូល
  រួមដោយការពេញចិត្ត។
-សិស្សបញ្ចេញមតិផ្ទាល់ខ្លួន
 លើការអនុវត្ត
-សិស្សឆ្លើយ
សិស្សឆ្លើយ
-សិស្សស្តាប់
-សិស្សស្តាប់

·សិស្សឈរឃ្លាតគ្នា១ម៉ែត្រធ្វើចលនាទាញសរសៃ។
-ឱ្យសិស្សប្រមូលសម្ភារនិងធ្វើអនាម័យ។

ជំហានទី៥(៥នាទី)
·បន្ធូរសាច់ដុំ


-សិស្សធ្វើចលនាទាញសរសៃ

-សិស្សយកសម្ភារទុកដាក់កន្លែង
 ដើមនិងសំអាតខ្លួនប្រាណ
                បានឃើញ និង ឯកភាព                 ធ្វើនៅ………..   ថ្ងៃទី      ខែ        ២០១៦
                     នាយកសាលា                                                    គ្រូបន្ទុកថ្នាក់






                                                                                                                                                                                                               

No comments:

Post a Comment